លោក Jose Mourinho ចង់ទៅដឹកនាំក្រុម Spurs ជាងក្រុមណាទាំងអស់ សម្រាប់ពេលខាងមុខនេះ បើទោះជាបច្ចុប្បន្នមានក្លឹបជាច្រើនកំពុងទាក់ទងលោកក៏ដោយ។Spurs កំពុងយ៉ាប់យឺននៅលីគអង់គ្លេស ក្រោយការដឹកនាំរបស់លោក Pochettino ហើយក៏មានដំណឹងថាតំណែងរបស់លោកអាចនឹងអស់ ប្រសិនបើក្រុមបន្ដបាត់ពិន្ទុទៀតដែរ។ ស្របពេលដំណឹងនេះ លោក Jose ឯណោះក៏បានត្រៀមខ្លួនជាស្រេចសម្រាប់មកកាន់តំណែងអ្នកចាត់ការក្រុមនេះដែរ។
ប្រភពនៅអង់គ្លេស បានបង្ហើបថាអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់នេះ ពេញចិត្តក្រុម Spurs ជាងក្រុម Arsenal និង Bayern Munich ទៅទៀត។រំលឹកថា Jose តាំងពីក្រុម Man Utd បណ្ដេញចេញនៅចុងឆ្នាំ២០១៨មក លោកនៅមិនទាន់ទទួលការងារដឹកនាំក្រុមបន្ដទៀតទេ។ អតីតអ្នកចាត់ការក្រុម Real Madrid នេះ ចង់ដឹកនាំក្រុមណាដែលមានគោលដៅច្បាស់លាស់ ដូចអ្វីដែលលោកចង់បាន ទើបព្រមទទួលការងារ៕