Benzema ​ចង់​លេង​ឱ្យ​បារាំង​វិញ ​ក្រោយ​ខកខាន​ច្រើន​ឆ្នាំ​

ខ្សែ​ប្រយុទ្ធ Karim Benzema ​បាន​ប្រកាស​ថា​រូបគេ​ចង់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​វិញ ​ក្រោយ​ពី​ខកខាន​លេង​តាំង​ពី​ឆ្នាំ ២០១៥​មក។ក្រោយ​ពី​ធ្វើ​បាន​ល្អ​នៅ​ក្រុម Real Madrid ​នា​រដូវ​កាល​នេះ ​អ្នក​គាំទ្រ​បារាំង​ចង់​ឃើញ​អតីត​កីឡាករ​លេខ​១០​របស់​ខ្លួន​បាន​ចូល​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​វិញ។ រូបគេ​មាន​បញ្ហា​ផ្លូវ​ភេទ​កាល​ពី​ឆ្នាំ​២០១៥ ដែល​បណ្ដាល​ឱ្យ​ជម្រើស​ជាតិ​បារាំង​លែង​ហៅ​ចូល​ក្រុម​តែ​ម្ដង ​ហើយ​នៅ​គ្រា​នោះ​គ្រប់​គ្នា​ក៏​គិត​ថា​អាជីព​នៅ​ជម្រើស​ជាតិ​របស់ Benzema ​អស់​ត្រឹម​នោះ​ដែរ។

យ៉ាងណាមិញ ​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល ​រូបគេ​តែងតែ​ព្យាយាម​និង​ធ្វើ​បាន​ល្អ​ជាប់​នោះ ​ពេល​នេះ​ក្រុម​អ្នក​គាំទ្រ​បារាំង​ចង់​ផ្ដល់​ឱកាស​ឱ្យ Benzema ​បង្ហាញ​ខ្លួន​វិញ​ហើយ។ ដោយ​ឡែក​សម្រាប់​សាមី​ខ្លួន​វិញ​ក៏​បាន​និយាយ​ដែរ​ថា​៖ សុំ​ឱ្យ​ខ្ញុំ​បាន​លេង​ដើម្បី​មនុស្ស​ដទៃ​ទៀត​ផង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT