• Bale ​៖​ខ្ញុំ​លេង​ឱ្យ​វែល សប្បាយ​ចិត្ត​ជាង​លេង​ឱ្យ Real Madrid ​

    Gareth Bale ​មិន​បាន​លេង​ឱ្យ​ក្រុម Real Madrid ​ច្រើន​ប្រកួត​មក​ហើយ ដោយ​ហេតុ​ថា​មាន​របួស​មិន​អាច​ចូល​លេង​បាន ​ប៉ុន្តែ​រូបគេ​បាន​បង្ហាញ​វត្តមាន​នៅ​ជម្រើស​ជាតិ​វែល​ទៅ​វិញ។

    ជាមួយ​ការ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​នេះ​ដែរ ​Bale ​បាន​និយាយ​ដូច្នេះ​ថា​៖ “ជាមួយ​វែល ​ខ្ញុំ​និយាយ​ភាសា​របស់​ខ្ញុំ ​ហើយ​មាន​អារម្មណ៍​សប្បាយ​ចិត្ត។ ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ក្នុង​ការ​លេង​ឱ្យ​ជម្រើស​ជាតិ​វែល​ជាង​លេង​ឱ្យ​ក្រុម Real Madrid ​ទៅ​ទៀត។ ​នៅ Real Madrid ​ដោយសារ​របួស​ទើប​ខ្ញុំ​មិន​អាច​លេង​បាន ​ប៉ុន្តែ​ពេល​នេះ​របួស​ជា​ហើយ ប្រសិន​បើ​មាន​ការ​ប្រកួត​នៅ​សប្ដាហ៍​នេះ ​ខ្ញុំ​នឹង​អាច​ចូល​លេង​ឱ្យ​ក្រុម​អធិរាជ​ស​មិន​ខាន”។

    ក្រុម​ជម្រើស​ជាតិ​វែល​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​នៅ​រាត្រី​នេះ ​លេង​ទល់​ក្រុម​អាហ្សេបៃហ្សង់ ​ហើយ​ប្រកួត​បន្ទាប់​ទៀត​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​ហុងគ្រី ​ដែល​ជា​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ Euro 2020 ៕ប្រភព៖ Marca


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT