ខ្សែប្រយុទ្ធ Lionel Messi ថាខ្លួនមានស្មារតីនិងកម្លាំងល្អ អាចលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនបានទៀតនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។
Messi បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនយកឈ្នះប្រេស៊ីល ១-០ លើកពានរង្វាន់អន្តរជាតិជាមួយកាលពីយប់មិញនេះ។ ជាមួយទឹកមុខសប្បាយរីករាយ ប្រធានក្រុមរូបនេះបានបង្ហើបទៀតថាប្រសិនបើគ្រូបង្វឹកក្រុមត្រូវការ ខ្លួនអាចលេងជម្រើស១១នាក់ដំបូងបានទៀតនៅថ្ងៃចន្ទខាងមុខនេះ ទល់ក្រុមអ៊ុយរុយហ្គាយនៅប្រទេសអ៊ីស្រាអែល។
នៅយប់មិញ ជាប្រកួតដំបូងសម្រាប់ Messi ក្រោយពីជាប់បម្រាម៣ខែ ដោយសារតែរឿងចោទ Copa America ថាពុករលួយ។ វត្តមានរបស់គេជាថ្មី ក៏បានធ្វើឱ្យក្រុមអាហ្សង់ទីនមើលទៅលេងល្អជាងមុនដែរ៕ប្រភព៖ Marca