អបអរ Messi ​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​១​ជាមួយ​ក្រុម​អាហ្សង់ទីន​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ជួយ​ក្រុម​អាហ្សង់ទីន ​យក​ឈ្នះ​ប្រេស៊ីល ១-០ ​លើក​ពាន​រង្វាន់​អន្តរជាតិ​មួយ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

កីឡាករ​វ័យ​៣២​ឆ្នាំ​នេះ ​បាន​ជាប់​បម្រាម​៣​ខែ​មក​ហើយ ​ដោយសារ​តែ​និយាយ​ប៉ះ​ពាល់​ដល់​ការ​រៀប​ចំ​ព្រឹត្តិការណ៍ Copa America។ យ៉ាងណាមិញ ​នៅ​យប់មិញ​គឺ​ជា​ការ​វិល​ត្រលប់​មក​វិញ​របស់​គេ ​ហើយ​ក៏​រក​បាន​គ្រាប់​បាល់​១​គ្រាប់ ​ជួយ​ក្រុម​យក​ឈ្នះ​ជើង​ខ្លាំង​ប្រេស៊ីល ១-០ ​លើក​ពាន​រង្វាន់​ប្រកួត​អន្តរជាតិ​មួយ​តែ​ម្ដង។

Messi ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ដែរ​ថា​៖ “ចាប់​ផ្ដើម យើង​បាន​ព្យាយាម​លេង ​យើង​បង្កើត​កំហុស​ដែរ ​ហើយ​ពួកគេ​បាន​បង្កើត​ឱកាស​ជា​ច្រើន។ ចូល​ដល់​តង់​ទី​២ យើង​លេង​បាន​ល្អ​ច្រើន។ ​ខ្ញុំ​គិត​ថា​ប្រព័ន្ធ​ការពារ​នេះ ​ផ្ដល់​ភាព​រឹងមាំ​ឱ្យ​យើង​ច្រើន។ វា​ល្អ ​នៅ​ពេល​យើង​អាច​លេង​បាន​ច្រើន​របៀប​បែប​នេះ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT