លោក Antonio Conte រងការគំរាមសម្លាប់នៅទឹកដីអ៊ីតាលី ក្រោយពីដឹកនាំក្រុម Inter Milan បានយ៉ាងល្អនារដូវកាលនេះ។
មានក្រុមអនាមិកបានគំរាមសម្លាប់លោក Conte និងក្រុមគ្រួសារនៅប្រទេសអ៊ីតាលី ដែលរឿងនេះធ្វើឱ្យមានការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាព។ ប៉ូលិស ចាប់ផ្ដើមស្រាវជ្រាវរកជនដែលគំរាមនោះ និងបានបញ្ជូនក្រុមការងារទៅយាមផ្ទះរបស់អ្នកចាត់ការក្រុម Inter Milan នេះ។
មិនត្រឹមតែប៉ុណ្ណោះ នៅកន្លែងហ្វឹកហាត់ក៏មានការយាមកាមយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពរបស់លោក Conte ។ នេះមិនមែនជាលើកទី១ឡើយ ដែលមានការគំរាមមកលើអ្នកចាត់ការ ឬកីឡាករដែលលេងនៅអ៊ីតាលី។ ក្នុងប្រទេសនេះ អ្នកគាំទ្រតែងតែគំរាមទៅលើបុគ្គលគ្រប់គ្នាដែលពួកគេ មិនពេញចិត្ត ប៉ុន្តែក៏មិនដែលមានរឿងអាក្រក់ណាកើតឡើងដូចការគំរាមនោះដែរ៕ប្រភព៖ Dailymail