• LA Galaxy សម្លឹង​ហើយ​ស្រេច​អ្នក​ថ្មី​ម្នាក់​ត្រៀម​មក​ជំនួស ‘លោក​ព្រះ Zlatan’

    ក្រោយ Zlatan Ibrahimovic ​ប្រកាស​ចាកចេញ​ពី​ក្លឹប LA Galaxy ក៏​ដល់​ពេលវេលា​ដែល​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ប្រញាប់​ស្វែងរក​ជើង​ខ្លាំង​នៅ​តំបន់​ប្រយុទ្ធ​ថ្មី​ម្នាក់​មក​ជំនួស។

    តាម​របាយការណ៍ Sky Italia ចុះ​ផ្សាយ​ថា​ក្លឹប LA Galaxy ​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់​មួយ​រូប​ផ្សេង​ទៀត​គឺ Edinson Cavani របស់​ក្លឹប Paris Sanit-Germain ​ដែល​សេសសល់​កុងត្រា​ជាមួយ​ក្លឹប​យក្ស Ligue 1 ដល់​ឆ្នាំ ២០២០។

    Cavani មាន​វ័យ ៣២ ឆ្នាំ​ហើយ ខណៈ​អនាគត​របស់​គេ​ជាមួយ​ក្លឹប​បារាំង​ហាក់​មិន​ជាក់លាក់​ទាល់​តែ​សោះ ជា​ពិសេស​ក្រោយ​ពេល​ដែល Mauro Icardi បាន​ឈាន​ជើង​ចូល​មក​ដល់។ នៅ​តំបន់​ជួរ​មុខ​របស់ PSG ទំនង​ត្រូវ​ប៉ាន់​លើ​កីឡាករ ៣ រូប​មាន Neymar, Mbappe និង Icardi ច្រើន​ជាង​នៅ​ពេល​នេះ៕
    ប្រភព៖ FoxSportAsia

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT