Klopp ឆ្លើយតប​ចចាមអារ៉ាម​ថា Liverpool ចង់​យក Zlatan មក Anfield

មិន​ទាន់​មាន​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ណា​មួយ​ដែល​ទម្លាយ​ពី​ទ្រនំ​ថ្មី​របស់ Zlatan Ibrahimovic នោះ​ទេ ក្រោយ​ពេល​ដែល​កីឡាករ​ស៊ុយអែត​រូប​នេះ​បាន​ប្រកាស​ជុំវិញ​ការ​ចាកចេញ ក្រោយ​ចាយ​ពេល ២ រដូវ​កាល​ជាមួយ​ក្លឹប​នៅ​អាមេរិក។

ចចាមអារ៉ាម​កន្លង​ទៅ​លេចលឺ​ថា​ក្រុម​របស់​លោក Klopp ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ ៣៨ ឆ្នាំ​រូប​នេះ​មក​ចូលរួម។ លុះ​ថ្មីៗ​នេះ​សាមី​ខ្លួន​ក៏​បាន​ចេញ​មក​បកស្រាយ ដោយ​អ្នកចាត់ការ​របស់​ហង្ស​និយាយ​ថា៖ “ប្រសិន​គាត់​មិន​បាន​លេង​ឲ្យ​ក្លឹប Man Utd ពី​មុន​ទេ ប្រហែល​យើង​អាច​នឹង​ពិចារណា​នាំ​យក​គាត់​មក​ចូលរួម​នៅ​ទី​នេះ”។

លោក Klopp បញ្ចប់​ជាមួយ​សារព័ត៌មាន Sportbladet ថា៖ “ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ច្បាស់​ថា​គាត់​ចង់​លេង​នៅ​ទី​នេះ​ឬ​អត់​ឡើយ”។ រំឭក​ថា Zlatan ​រក​បាន​លើស ៥០ គ្រាប់​នៅ ២ រដូវ​កាល​ជាមួយ LA Galaxy៕

ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT