AT Madrid ​ចង់​បាន Rakitic ​ពី​ក្រុម Barcelona ​នៅ​ខែ​មករា​នេះ​

ក្រុម Atletico Madrid ​កំពុង​ទាក់ទង​យក​ខ្សែ​បម្រើ Rakitic ​មក​រួម​ក្រុម​នៅ​ខែ​មករា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ក្នុង​តម្លៃ​៣៥​លាន​ផោន​ពី​ក្រុម Barcelona ។

កីឡាករ​ក្រូអាត​ខាង​លើ​នេះ ​មាន​បំណង​ចង់​ចាកចេញ​ពី​ក្រុម Barcelona ​ហើយ ក្រោយ​ពី​បាត់​នាទី​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Valverde ។ ​សាមី​ខ្លួន ​បាន​បញ្ជាក់​ថា​មិន​ពេញ​ចិត្ត​ឡើយ ​នៅ​ពេល​មាន​ឱកាស​បង្ហាញ​សមត្ថភាព​តិច ​ហើយ​មាន​ចិត្ត​ចង់​ទៅ​រក​ក្លឹប​ថ្មី ដើម្បី​បាន​ឱកាស​ចូល​លេង​ពេញ​លេញ​វិញ។ Rakitic ​ថា​ខ្លួន​ពេល​នេះ ​កំពុង​ពេញ​ល្អ ​និង​ចង់​បង្ហាញ​សមត្ថភាព​។

ក្រុម AT Madrid ​ជា​អ្នក​បង្ហាញ​ចំណាប់​អារម្មណ៍​មុន​គេ​និង​បាន​ដាក់​តម្លៃ​ទៅ Barcelona ​រួច​ហើយ​នៅ​ខែ​មករា​​ខាង​មុខ​នេះ​។ ​៣៥​លាន​ផោន ​ជា​តម្លៃ​ផ្ដាច់​កុងត្រា​របស់​គេ ​ដែល​នៅ​សល់​ដល់​ឆ្នាំ​២០២១។ យ៉ាងណាមិញ Barcelona ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ឡើយ ព្រោះ​នៅ​ពេល​វែង​ឆ្ងាយ​ទៀត​ដែរ ប៉ុន្តែ​ទំនង​ជា​លក់​ចេញ​ហើយ ព្រោះ​នា​រដូវ​កាល​នេះ ​ក្រុម Barcelona ​មាន​ខ្សែ​បម្រើ​ច្រើន​មែនទែន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT