Ramos ​៖​វា​មិន​មែន​ជា​ពេល​ល្អ​ទេ ដែល​អេស្ប៉ាញ​ត្រូវ​លេង​នៅ Barcelona ​

ខ្សែ​ការពារ​ Sergio Ramos ​បាន​បញ្ជាក់​ថា​ពេល​នេះ ​មិន​មែន​ជា​ពេល​ល្អ​ទេ ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​យក Barcelona ​ជា​ទឹក​ដី​សម្រាប់​ការ​ប្រកួត​អន្តរជាតិ។

តំបន់​កាតាឡាន់​ត្រូវ​បាន​អេស្ប៉ាញ​ជ្រើសរើស​ជា​ទឹក​ដី​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ។ ប៉ុន្តែ​ដោយសារ​តែ​មាន​ហិង្សា​កើត​ឡើង​នៅ​ពេល​ថ្មី​ៗ​នេះ ​ទើប​បាន​ជា​អេស្ប៉ាញ​សម្រេច​លុប​គម្រោង​នោះ​ចោល​វិញ ​ដើម្បី​បញ្ចៀស​បញ្ហា។ ​ជាមួយ​គ្នា​នេះ ​Ramos ​ដែល​ជា​ប្រធាន​ក្រុម​ក៏​បាន​បញ្ជាក់​ដែរ​ថា ​វា​ជា​រឿង​ល្អ​ហើយ​ដែល​មិន​យក កាតាឡាន់ ​ជា​ទឹក​ដី​សម្រាប់​អេស្ប៉ាញ។

កីឡាករ​លេង​នៅ​ក្លឹប Real Madrid ​បាន​និយាយ​ដូច្នេះ​ថា​៖ “វា​មិន​មែន​ជា​ពេល​ល្អ​សម្រាប់​អេស្ប៉ាញ​ទៅ​លេង​នៅ​កាតាឡាន់​ទេ។ ដូច​ដែល​យើង​បាន​ឃើញ​ស្រាប់ Clasico ​ត្រូវ​លើក​ពេល។ ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឆាប់​ៗ ​ដើម្បី​ប្រទេស​យើង​មាន​ភាព​ស្មើ​គ្នា”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT