(VDO) ស៊ុត Hat-Trick ឲ្យ​អង់គ្លេស​យប់មិញ Kane ប្តូរ​បាន​កំណត់ត្រា​ប្រវត្តិសាស្រ្ត ៤

Harry Kane ក៏​ជា​កីឡាករ​ដែល​រក​បាន Hat-Trick ដូច Cristiano Ronaldo ផង​ដែរ​នៅ​ការ​ប្រកួត​យប់​មិញ​ទល់​ក្រុម​ជម្រើស​ជាតិ​ម៉ុងតេណេក្រូ។ តោ​កំណាច​បាន​បញ្ចប់​ការ​ប្រកួត​ជុំ​ទី ៩ បាន​យ៉ាង​ល្អ​នា​វគ្គ​ជម្រុះ Euro ហើយ​ក៏​កំពុង​នាំ​មុខ​ពិន្ទុ​ដាច់​គេ​នៅ​ពូល A ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=Nu74uAg40wY

Kane ដែល​ជា​អ្នក​រក​បាន​ ៣ គ្រាប់​នៅ​ចន្លោះ​នាទី ១៨/២៤ និង ៣៧ បាន​បំបែក​កំណត់ត្រា​ធំៗ ៤ មាន​ដូច​ខាង​ក្រោម៖

  • ជា​កីឡាករ​ដំបូង​ដែល​អាច​ស៊ុត Hat-Trick ក្នុង​ការ​បង្ហាញ​ខ្លួន​ជាប់ៗ​គ្នា​ឲ្យ​អង់គ្លេស​នៅ Wembley
  • ជា​កីឡាករ​ដែល​ពាក់​ស្លាក​ប្រធាន​ក្រុម​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ (២៤ លើក)
  • តាម​ស្មើ​កំណត់ត្រា​ចាស់ ក្នុង​ឆ្នាំ​តែ​មួយ​រាប់​តាំង​ពី​ឆ្នាំ ២០០៦ នៅ​ពេល​ដែល Peter Crouch រក​បាន ១១ គ្រាប់
  • Kane រំកិល​មក​ឈរ​លេខ​រៀង​ទី ៦ នៃ​ចំណាត់ថ្នាក់ Top Scorer ​រក​បាន ៣១ គ្រាប់ (កីឡាករ​អង់គ្លេស​សុទ្ធ)
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT