(VDO) Ronaldo ​រក​បាន Hat-Trick រំកិល​ចូល​គ្រាប់​ទី ៩៨ ហើយ​

ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ Euro 2020 ទល់​លីទុយអានី​ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​យក​ឈ្នះ​នៅ​លទ្ធផល ៦-០ ដោយ​ក្នុង​នោះ​តារា​ឆ្នើម Cristiano Ronaldo ​សម្រេច​បាល់ Hat-Trick រក​បាន ៣ គ្រាប់​តែ​ម្នាក់​ឯង។

ក្នុង​ចំណោម​ការ​ស៊ុត​ទាំង ៣២ លើក ចំ​គោលដៅ ១៣ លើក គ្រប់គ្រង​បាល់ ៧២ ភាគរយ មាន​ភាគរយ​បញ្ជូន​បាល់​ជោគជ័យ ៩១ ភាគរយ សម្រាប់​ព័រទុយហ្គាល់​បង្កើត​គ្រាប់​បាល់​ដំបូង​តាម​រយៈ​បាល់​ប៉េណាល់ទី​នៅ​នាទី ៧ ដោយ Ronaldo និង​នាទី ២២/៦៥ ខណៈ​ដែល Pizzi, Goncalo Paciencia និង Bernardo Silva ក៏​រក​បាន​ម្នាក់​មួយ​គ្រាប់​ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=o-HgHm2P8_c

គួរ​រំឭក​ថា​នេះ​ជា​គ្រាប់​បាល់​ទី ៩៨ ហើយ​របស់ Ronaldo និង​ជា​ការ​ស៊ុត Hat-Trick លើក​ទី ៥៥ ផង​ដែរ​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ​ក្នុង​អាជីព​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT