ក្រុមការពារជើងឯកលីគ Buriram United កាលពីថ្ងៃទី ២៨ ខែ មិថុនា ម្សិលមិញនេះ បានបង្ហាញមុខកីឡាករបរទេសមួយរូបទៀតហើយ គឺកីឡាករ Chris Herd សញ្ជាតិអូស្រ្តាលី ធ្លាប់ជាកីឡាកររបស់ក្លិប Aston Villa នៅក្នុងក្របខ័ណ្ឌលីគអង់គ្លេស ( Premier League ) ។
Herd ផ្ទេរមកកាន់ Buriram United ក្នុងរយៈពេលពាក់កណ្តាលរដូវកាល ២០១៨នេះ (ជើងទីពីរ) ក្រោយពីរូបគេចាកចេញពីក្លិប Western Sydney Wanderers កាលពីខែមេសាកន្លងទៅ ។
ខ្សែបម្រើការពាររូបនេះ មានវ័យ ២៩ឆ្នាំ ធ្លាប់ជួយក្រុមជម្រើសជាតិអូស្រ្តាលីឈ្នះពាន AFC Asian Cup កាលពីឆ្នាំ ២០១៥ផងដែរ ។
ដូចនេះ Buriram មានកីឡាករបរទេសដល់ទៅ ៦រូបហើយ ពោលគឺ Diogo, Osvaldo និង Andre Tunez (អឺរ៉ុប) និង Yoo Jun-soo, Javier Patiño (អាស៊ី&អាស៊ាន) ។
ថ្ងៃស្អែកនេះ ក្រុមកំពូលតារាងនេះ នឹងត្រូវតទល់ជាមួយនឹងគូប្រជែង Bangkok United ក្នុងសប្តាហ៍ទី ២១ ៕