ក្រោយចាកចេញពី Monaco ដែលជាទ្រនំដំបូងបង្អស់ស្ថិតក្រោមការដឹកនាំរបស់ Thiery Henry ទីបំផុតលោកបានស្រវាចាប់បានតំណែងនៅក្លឹបទីពីរគឺ Montreal Impact នៃក្របខ័ណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក។
Henry បានចុះហត្ថលេខាលើកុងត្រារយៈពេល ២ ឆ្នាំជាមួយក្លឹប ជាមួយជម្រើសអាចបន្តដល់ឆ្នាំ ២០២២។ លោក Henry បាននិយាយថា៖ “ជាកិត្តិយសបំផុតសម្រាប់ខ្ញុំក្នុងការក្លាយជាគ្រូបង្គោលនៃ Impact Montreal និងត្រលប់មកចូលរួមនៅ MLS”។
លោកបន្ត៖ “វាជាលីគមួយដែលខ្ញុំស្គាល់ច្បាស់ ហើយក៏ជាកន្លែងដែលខ្ញុំធ្លាប់មានពេលវេលាល្អៗផងដែរ”៕ ប្រភព៖ AF