វៀតណាម​យក​ឈ្នះ​អារ៉ាប់​រួម ខណៈ​ថៃ​ចាញ់​ម៉ាឡេស៊ី​ទោះ ‘Messi Jay’ រក​បាន​មួយ​គ្រាប់

នៅ​ការ​ប្រកួត​នា​វគ្គ​ជម្រុះ​ FIFA World Cup Qualifiers ឆ្នាំ ២០២២ នៅ​យប់​មិញ ក្រុម​នាគ​មាស​វៀតណាម​បាន​យក​ឈ្នះ​ទៅ​លើ​អារ៉ាប់​រួម​នៅ​លទ្ធផល ១-០ ស្រប​ពេល​ថៃ​បរាជ័យ​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី ២-១។

វៀតណាម​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​លេង ១១ ទល់ ១០ ក្រោយ​ពេល​ដែល​កីឡាករ​អារ៉ាប់ Khalifa Al Hammadi ​រង​ពិន័យ​កាត​ក្រហម​នៅ​នាទី ៣៧។ លុះ​ឈាន​ដល់​នាទី ៤៤ ក៏ Tien Linh បំបែក​បាន​ ១ គ្រាប់​នាំ​មុខ​ដល់​បិទ​ការ​ប្រកួត។

ចំណែក​ឯ​ដំរី​ថៃ​ត្បិត​នាំ​មុខ​មុន​នៅ​នាទី ៧ ដោយ Chanathip Songkrasin ​ចុង​ក្រោយ​ត្រូវ​ម៉ាឡេស៊ី​លុត​ពីរ​គ្រាប់​វិញ​នៅ​នាទី ២៦ និង ៥៧។ នៅ​ជុំ​ទី ២ ក្នុង​ពូល G វៀតណាម​កំពុង​នាំ​មុខ​មាន ១០ ពិន្ទុ​ខណៈ​ថៃ​លេខ ២ អារ៉ាប់​លេខ ៣ ម៉ាឡេស៊ី​លេខ ៤ និង​ឥណ្ឌូណេស៊ី​លេខ ៥ មាន ០ ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT