ជនជាតិ​ជប៉ុន​ធ្វើ​ដំណើរ​ជិត ៤ ពាន់​គីឡូ​ដី ហោះ​មក​គាំទ្រ​ក្រុម​ថៃ ព្រោះ​តែ​រឿង​ម្យ៉ាង

សម្ព័ន្ធភាព​នៃ​វិស័យ​បាល់ទាត់​រវាង​ប្រទេស​ថៃ​និង​ជប៉ុន ហាក់​មាន​ភាព​ស្អិតល្មួត​ខ្លាំង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ យើង​ឃើញ​មាន​បណ្តា​កីឡាករ​ថៃ​កំពូលៗ​ជា​ច្រើន​រូប​បាន​ផ្លាស់​ទៅ​លេង​នៅ​លីគ​ជប៉ុន រី​ឯ​អ្នកចាត់ការ​ចុង​ក្រោយ​បង្អស់​របស់​ថៃ​ក៏​មាន​សញ្ជាតិ​ជប៉ុន​ដូច​គ្នា។

ប៉ុន្តែ​រឿងរ៉ាវ​ចម្លែក​ចិត្ត​ថ្មីៗ​នេះ​គេ​ស្រាប់​តែ​ឃើញ​មាន​យុវជន​ជប៉ុន​ជា​ច្រើន​រូប សុខ​ចិត្ត​ហោះ​នៅ​ចម្ងាយ​ដី​ជាង ៤ ០០០ គីឡូម៉ែត្រ​ពី​ប្រទេស​កំណើត មក​ចូលរួម​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​ថៃ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ FIFA World Cup Qualifiers ឆ្នាំ ២០២២។

ឃើញ​មាន​អ្នក​គាំទ្រ​បាន​លើក​បដា​ដែល​មាន​មុខមាត់​និង​ឈ្មោះ​របស់​កីឡាករ Chanathip Songkrasin ​ពោល​មិន​ខុស​ពី​អ្នក​គាំទ្រ​រួម​ជាតិ​តែ​មួយ​នោះ​ទេ។ ជុំវិញ​ហេតុផល​នេះ​អ្នក​គាំទ្រ​លើកឡើង​ថា​ក៏​ដោយ​សារ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​លោក Akira Nishino ​ត្រូវ​ដឹកនាំ​ការ​ប្រកួត​ដំបូង ទើប​ពួក​គេ​សម្រេច​លះបង់​មក​បង្ហាញ​ពី​ការ​គាំទ្រ។

គួរ​បញ្ជាក់​ថា​លទ្ធផល​រវាង​ថៃ​និង​វៀតណាម​កន្លង​ទៅ​គឺ​បាន​ត្រឹម​លទ្ធផល​ស្មើ ០-០ ខណៈ​ជើង​ទី ២ ក៏​នឹង​កៀក​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១៩ ​វិច្ឆិកា​ខាង​មុខ​នេះ៕ ប្រភព៖ FoxSportAsia

  • ជនជាតិ​ជប៉ុន​ធ្វើ​ដំណើរ​ជិត ៤ ពាន់​គីឡូ​ដី ហោះ​មក​គាំទ្រ​ក្រុម​ថៃ ព្រោះ​តែ​រឿង​ម្យ៉ាង