Haaland ឆ្លើយ​មួយ​ម៉ាត់​យ៉ាង​ខ្លី ពេល​សួរ​ថា​ទៅ​លេង​ឲ្យ Madrid ឬ​ចាប់​ដៃ​ជាមួយ Ronaldo

Erling Haaland យុវជន​កំពុង​លេចធ្លោ​មួយ​រូប​នៅ​តំបន់​អឺរ៉ុប បាន​ផ្ទុះ​ចចាមអារ៉ាម​ឥត​ឈប់​ជុំវិញ​រឿងរ៉ាវ​ដែល​ថា​ក្លឹប​យក្ស​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​រូប​គេ​ចេញ​ពី Salzburg។

កីឡាករ​សញ្ជាតិ​ន័រវែស​ត្រូវ​បាន​សារព័ត៌មាន​សួរ​ថា៖ “តើ​អ្នក​នឹង​តតាំង​ជាមួយ​ចចាមអារ៉ាម​បាន​ដោយ​របៀប​ណា ពេល​គេ​សួរ​ថា Juventus, United និង Madrid តើ​អ្នក​ជ្រើស​យក​មួយ​ណា”។

Haaland ឆ្លើយ​កាត់៖ “អ្នក​ដឹង​ហើយ​ថា​ខ្ញុំ​នឹង​ឆ្លើយ​បែប​ណា ពោល​គឺ​ខ្ញុំ​នឹង​មិន​បញ្ចេញ​យោបល់​អ្វី​ទាំង​អស់”។ កីឡាករ​វ័យ ១៩ ឆ្នាំ​ដែល​​នាំ​មុខ​តំណែង Top Scorer នៅ UCL ក៏​ឆ្លើយ​ចម្លើយ​ដូច​គ្នា​ពេល​សួរ​ថា​ចង់​ទៅ​លេង​ជាមួយ Cristiano Ronaldo ឬ​អត់។

គួរ​រំឭក​ថា​កីឡាករ​របស់ Salzburg រូប​នេះ ​រក​បាន ២៦ គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន ១៨ ប្រកួត​សរុប​ឲ្យ​ក្លឹប ដោយ​ជោគជ័យ​ជា​ច្រើន​ក៏​បាន​កើត​ឡើង​នៅ UEFA Champions League។ ប្រសិន​ណា​ Salzburg អាច​មាន​កៅអី​ឡើង​ទៅ​វគ្គ​បន្ទាប់ នោះ​តំណែង Top Scorer ប្រចាំ​រដូវ​កាល ក៏​អាច​នឹង​ធ្លាក់​ដល់​ដៃ​របស់ Haaland ថែម​ទៀត​ផង៕ ប្រភព៖ BeSoccer

  • Haaland ឆ្លើយ​មួយ​ម៉ាត់​យ៉ាង​ខ្លី ពេល​សួរ​ថា​ទៅ​លេង​ឲ្យ Madrid ឬ​ចាប់​ដៃ​ជាមួយ Ronaldo