បញ្ចប់​ភាព​ចម្រូងចម្រាស LaLiga កំណត់​យក​ថ្ងៃ​ច្បាស់ការ​ប្រកួត El Clasico ជើង​ទី ១

ការ​ប្រកួត El Clasico ដែល​ដំបូង​ឡើយ​កំណត់​កាល​បរិច្ឆេទ​នៅ​ថ្ងៃ​ទី ២៦ ​តុលា ត្រូវ​បាន​ពន្យារពេល​ក្រោយ​តំបន់​កាតាឡាន់​ដែល​ Barca ធ្វើ​ជា​ម្ចាស់​ផ្ទះ​គ្រា​នោះ​រង​ភាព​អសន្តិសុខ​នៃ​ផ្នែក​នយោបាយ។

ថ្មីៗ​នេះ​ក៏​មាន​រឿងរ៉ាវ​ចាក់ស្រេះ​មួយ​ផ្សេង​ទៀត​ដែល​ថា El Clasico អាច​ប៉ះទង្គិច​ដល់​ការ​ប្រកួត Copa del Rey និង Club World Cup។ ប៉ុន្តែ​ការ​សម្រេច​របស់​ក្របខ័ណ្ឌ LaLiga ក៏​ប្រកាស​ជា​សាធារណៈ​ហើយ​ថ្ងៃ​ទី ១៨ ធ្នូ គឺ​ជា​ថ្ងៃ​សម្រេច​ក្នុង​ការ​ប្រកួត El Clasico។

សម្រាប់​ម៉ោង​នៅ​កម្ពុជា​នឹង​ឆ្លង​ចូល​ដល់​ថ្ងៃ​ទី ១៩ ធ្នូ ​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ។ បញ្ជាក់​នេះ​ជា​ជើង​ទី ១ ខណៈ​ជើង​ទី ២ ដែល​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​មិន​ទាន់​មាន​ការ​សម្រេច​នោះ​ឡើយ៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT