Valverde៖ ​ខ្ញុំ​គ្មាន​អី​និយាយ រឿង Rakitic ​អន់​ចិត្ត​នោះ​ទេ​

Rakitic ​កាល​ពី​ម្សិលមិញ​នេះ ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​សប្បាយ​ចិត្ត​ឡើយ ​ចំពោះ​ការ​មិន​មាន​នាទី​លេង​នៅ​នា​រដូវ​កាល​នេះ ​ហើយ​អាច​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ថ្មី​ក្នុង​ពេល​ឆាប់​ៗ។

ចំពោះ​រឿង​កីឡាករ​អន់​ចិត្ត ​ហើយ​និយាយ​ជា​សាធារណៈ​នេះ​ដែរ ​លោក Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​អះអាង​ថា​មិន​មាន​អ្វី​តប​ត​វិញ​នោះ​ទេ។ លោក​គ្រាន់​តែ​ចង់​ប្រាប់​ថា​ក្រុម​ត្រូវ​ការ​កីឡាករ​ដែល​មាន​សមត្ថភាព​និង​ជួយ​ឱ្យ​បាន​ជ័យជម្នះ។ ​មួយ​វិញ​ទៀត ​លោក ​សង្ឃឹម​ថា Rakitic ​នឹង​នៅ​ជាមួយ​ក្រុម​សម្រាប់​ប្រកួត​បន្ទាប់​ទៀត។

ខ្សែ​បម្រើ​ក្រូអាត​ខាង​លើ ​មិន​សូវ​បាន​លេង​ទេ​នា​រដូវ​កាល​នេះ ​ហើយ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ  មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ ប៉ុន្តែ​សាមី​ខ្លួន​មិន​ព្រម​ចាកចេញ​ពី​ក្រុម Barcelona ។ កីឡាករ​វ័យ​៣១​ឆ្នាំ​នេះ ​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT