យុវជន​ឡើង​ជើង​នៅ R.Madrid បដិសេធ​មិន​ហ៊ាន​ស្នង​តំណែង​ជា​អ្នក​ជំនួស Ronaldo

Rodrygo Goes យុវជន​ស៊ុត​បាល់ Hat-Trick ឲ្យ​ក្លឹប Real Madrid នៅ UEFA Champions League កាល​ពី​ពេល​កន្លង​ទៅ បាន​ធ្វើ​ការ​បដិសេធ​ជុំវិញ​មតិ​ដែល​ថា​ខ្លួន​អាច​ស្នង​តំណែង​របស់ Cristiano Ronaldo។

 

Rodrygo ច្រាន​ចោល​ការ​លើក​ឡើង​នេះ ​ព្រោះ​មិន​ចង់​ទទួល​សម្ពាធ​អ្វី​ទាំង​អស់ ពី​ការ​ស្នង​តំណែង​វីរបុរស​មួយ​រូប​ប្រចាំ​ក្លឹប Real Madrid។ យុវជន​វ័យ ១៩ ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល​បាន​និយាយ​ថា៖ “វា​ជា​ក្តី​ស្រមៃ​ដែល​ចង់​លេង​ជាមួយ CR7 នៅ Real Madrid ប៉ុន្តែ​សោកស្តាយ​ដែល​គាត់​បាន​ចាកចេញ​ទៅ​ហើយ​នោះ”។

រូប​គេ​បន្ត៖ “Cristiano គឺ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​ប្រចាំ​ប្រវត្តិសាស្រ្ត​ក្លឹប ហើយ​ខ្ញុំ​មិន​ចង់​រង​សម្ពាធ​គ្រប់យ៉ាង​ជុំវិញ​ការ​ស្នង​តំណែង​របស់ Cristiano Ronaldo នោះ​ឡើយ”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT