Mourinho ទស្សន៍ទាយ​ទុក​មុន ក្រុម​ត្រូវ​លើក​ពាន PL រដូវ​កាល ២០១៩/២០

អតីត​អ្នកចាត់ការ​ក្លឹប​តោ​ខៀវ​ Chelsea និង​ក្លឹប Man Utd គឺ​លោក Jose Mourinho ​បាន​ធ្វើ​ការ​ព្យាករណ៍​ទុក​ជា​មុន ដោយ​ទស្សន៍ទាយ​ថា​ក្លឹប​ហង្ស​ក្រហម Liverpool នឹង​ជា​ក្លឹប​ត្រូវ​លើក​ពាន Premier League ​រដូវ​កាល ២០១៩/២០ នេះ។

ហង្ស​ដែល​កំពុង​នាំ​មុខ​ដាច់ ៩ ពិន្ទុ​ធៀប​នឹង​ក្រុម Man City ដែល​ជា​ជើង​ឯក​រដូវ​កាល​ចាស់ និង​ឈ្នះ​ក្រុម​ ២&៣ ចំនួន ៨ ពិន្ទុ ត្រូវ​បាន​លោក Mourinho យល់​ឃើញ​ថា៖ “ខ្ញុំ​គិត​ថា​លោក Jurgen Klopp គាត់​នឹង​មិន​អាច​និយាយ​ពី​រឿង​នេះ​បាន​ទេ តែ​ខ្ញុំ​ហ៊ាន​ថា ៩ ពិន្ទុ​នេះ​គឺ​ពិត​ជា​លទ្ធផល​ដ៏​ល្អ​សម្រាប់​ក្រុម​ទាំង​មូល បែប​នេះ​ខ្ញុំ​ហ៊ាន​និយាយ​ថា​ពួក​គេ​នឹង​ឈ្នះ​ពាន​រង្វាន់​ក្នុង​លីគ”។

គួរ​បញ្ជាក់​ថា​ប្រកួត​បន្ទាប់​របស់ Liverpool ក្រោយ​បញ្ចប់ International Break គឺ​ត្រូវ​ប៉ះ Crystal Palace នា​ថ្ងៃ​ទី ២៣ ​វិច្ឆិកា៕ ប្រភព៖ SoccerLaduma

  • Mourinho ទស្សន៍ទាយ​ទុក​មុន ក្រុម​ត្រូវ​លើក​ពាន PL រដូវ​កាល ២០១៩/២០