ពាន Ronaldo/Messi មិន​ធ្លាប់​ឈ្នះ​ទាល់​តែ​សោះ ទី​បំផុត Modric ​យក​បា​នហើយ

Luka Modric ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ូណាកូ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រគល់​ពាន Golden Foot ឆ្នាំ ២០១៩ ដែល​ជា​ពាន​តំណាង​ឲ្យ​កីឡាករ​មាន​អាយុ​លើស ២៩ ឆ្នាំ​ដែល​ទទួល​ជោគជ័យ​បំផុត។

ពាន​រង្វាន់​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៣ ដែល​ឈ្នះ​ដំបូង​បង្អស់​បាន​ទៅ​លើ Roberto Baggio នៃ​ក្លឹប Brescia និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី។ ការ​វាយ​តម្លៃ​នៃ​បេក្ខភាព ១០ រូប​ចុង​ក្រោយ ក៏​សម្រេច​ជា​សាធារណៈ​តាម​រយៈ​សំឡេង​ឆ្នោត​ផ្លូវការ​លើ​គេហទំព័រ www.goldenfoot.com។

កន្លង​មក​មិន​ធ្លាប់​មាន​ឈ្មោះ Ronaldo/Messi ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​ឡើយ ដោយ​កីឡាករ​អេស្ប៉ាញ​មាន ២ រូប​គត់​ដែល​ទទួល​បាន​រួម​មាន Andres Iniesta និង Iker Casillas ស្រប​ពេល Edinson Cavani ជា​អ្នក​ទទួល​កាល​ពី​ឆ្នាំ​ទៅ៕ ប្រភព៖ Marca

  • ពាន Ronaldo/Messi មិន​ធ្លាប់​ឈ្នះ​ទាល់​តែ​សោះ ទី​បំផុត Modric ​យក​បា​នហើយ