កីឡាករ Exequiel Palacios បានបង្ហាញការព្រួយបារម្ភជុំវិញព័ត៌មានដែលថាអ្នកចាត់ការក្លឹប River Plate គឺលោក Marcelo Gallardo អាចនឹងត្រូវចាកចេញក្នុងពេលខាងមុខ។
Gallardo ដែលមានសញ្ជាតិប្រេស៊ីលស្រាប់ បានដឹកនាំឲ្យ River Plate ឈ្នះពានរង្វាន់ Copa Libertadores នៅឆ្នាំ ២០១៥ និង ២០១៨ សព្វថ្ងៃកំពុងមានចចាមអារ៉ាមថា Lionel Messi ហាក់ស្វាគមន៍ចង់ឲ្យមកដឹកនាំ Barcelona ជំនួសលោក Ernesto Valverde។
Palacios ដែលជាកូនក្រុម River Plate មួយរូបនិយាយប្រាប់ Infobae ថា៖ “ទាំងអ្នកគាំទ្ររបស់យើងទាំងអស់កំពុងភ័យខ្លាចក្នុងការដែល Gallardo អាចចាកចេញទៅ ពោលគឺគ្មាននរណាចង់ឃើញគាត់ចាកចេញពីទីនេះទេ បែបនេះយើងសង្ឃឹមគាត់នឹងបន្តនៅជាមួយយើងច្រើនឆ្នាំទៀត”៕ ប្រភព៖ Marca