ថៃ ​មាន​ទំនុក​ចិត្ត​យក​ឈ្នះ​លើ​ក្រុម​ម៉ាឡេស៊ី​បាន​

យុវជន​ឆ្នើម Ekanit ​របស់​ក្រុម​ថៃ ​មាន​ជំនឿ​ចិត្ត​ថា​ក្រុម​របស់​ខ្លួន​នឹង​យក​ឈ្នះ​លើ​ក្រុម​ម៉ាឡេស៊ី​បាន​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នា​ថ្ងៃ​ស្អែក​នេះ។

Ekanit Panya ជា​ខ្សែ​បម្រើ​កំពុង​លេច​ធ្លោ​ម្នាក់​របស់​ក្រុម​ថៃ ​ហើយ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​១​គ្រាប់​ជួយ​ក្រុម​ឈ្នះ​អារ៉ាប់​រួម​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ដែរ។  សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ម៉ាឡេស៊ី​នា​ពេល​ខាង​មុខ​នេះ ​យុវជន​វ័យ​២០​ឆ្នាំ​នេះ​មាន​សង្ឃឹម​ខ្ពស់​ថា​នឹង​ធ្វើ​បាន​ល្អ​ថែម​ទៀត ​ដើម្បី​ជួយ​ក្រុម​យក​៣​ពិន្ទុ​។

កីឡាករ​លេង​នៅ​ក្លឹប​អាជីព​ Chiangrai United ​ខាង​លើ​នេះ​បាន​និយាយ​ថា​៖ “យើង​ដឹង​ថា​នៅ Bukit Jalil ​គឺ​ជា​កន្លែង​ពិបាក។ ម៉ាឡេស៊ី ​លេង​ខ្លាំង​ក្នុង​ដី​របស់​ពួកគេ ព្រោះ​មាន​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ។ យើង​ត្រូវ​ផ្ដោត​លើ​ការ​ប្រកួត​របស់​យើង ​លេង​តាម​គម្រោង ​ហើយ​នឹង​ធ្វើ​ឱ្យ​ល្អ​បំផុត​ដើម្បី​យក​៣​ពិន្ទុ។ ខ្ញុំ​គិត​ថា​យើង​នឹង​ឡើង​ទៅ​ជុំ​បន្ដ។ នៅ​ពេល​ការ​ប្រកួត​ដែល​ពិបាក​ៗ​ទៀត ប៉ុន្តែ​មក​ដល់​វគ្គ​នេះ​យើង​មិន​ត្រូវ​មាន​កំហុស​ឡើយ យើង​ត្រូវ​ប្រយ័ត្ន​បំផុត”។

ថៃ​កំពុង​ឈរ​កំពូល​តារាង​ពូល G ​ដោយ​មាន​៧​ពិន្ទុ​ឆ្លង​កាត់​៣​ប្រកួត។ ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម៉ាឡេស៊ី​នា​ប្រកួត​ទី​៤ ​នៅ​ថ្ងៃ​ស្អែក ​ហើយ​បន្ដ​ទៅ​ប៉ះ​ក្រុម​វៀតណាម​ទៀត​នៅ​ថ្ងៃ​ទី​១៩​ខែ​នេះ​ដែរ៕ប្រភព៖ Bangkokpost


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT