លោក Ailton Silva បានលាឈប់ពីតំណែងគ្រូបង្វឹកក្រុម Chiangrai ហើយ ក្រោយពីជួយក្រុមមួយនេះ លើកពានរង្វាន់លីគកំពូលថៃមក។

បុរសវ័យ៥៣ឆ្នាំនេះ បានបង្កើតភាពភ្ញាក់ផ្អើលមួយ ដោយអាចជួយក្រុម Chiangrai លើកពានរង្វាន់លីគកំពូលបាន។ ការលើកពាននេះដែរ គឺក្រុម Chiangrai មានពិន្ទុ៥៨ស្មើជាមួយក្រុម Buriram United ដែរ ប៉ុន្តែដោយសារតែគិត Head to Head ទើបបានជាក្រុម Chiangrai ត្រូវនៅលេខ១ និងក្លាយជាជើងឯកតែម្ដង។ តែអ្វីដែលគួរឱ្យសោកស្ដាយនោះ ក្រោយពីជួយក្រុមលើកពានហើយ លោក Silva ត្រូវចាកចេញពីក្រុមហើយ ក្រោមហេតុផលទៅព្យាបាលរបួសជង្គង់នៅប្រទេសប្រេស៊ីលវិញ។
គ្រូសញ្ជាតិប្រេស៊ីលនេះ មានបទពិសោធច្រើនក្នុងការដឹកនាំក្រុម ជាពិសេសថ្នាលយុវជនរបស់ក្រុម Sao Paulo តែម្ដង។ ក្រៅពីជួយក្រុមឈ្នះពានលីគកំពូលថៃហើយ លោក Silva ក៏បានជួយក្រុម Chiangrai ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន League Cup និងឡើងដល់វគ្គ៨ក្រុមចុងក្រោយពាន FA Cup ផងដែរ ក្នុងរដូវកាលដំបូងរបស់លោកនេះ៕ប្រភព៖ Foxsportsasia