• ខ្សែ​បម្រើ Rakitic ​បាន​និយាយ​ថា​ក្រុម Barcelona បាន​យក​បាល់​ចេញ​ឆ្ងាយ​ពី​ខ្លួន​គេ​ទៅ​ហើយ ​ដែល​នេះ​មាន​ន័យ​ថា​ខ្លួន​មិន​ពេញ​ចិត្ត​សម្រាប់​ការ​អង្គុយ​កៅអី​បម្រុង​នោះ​ទេ។

    Ivan Rakitic ​មិន​សូវ​មាន​នាទី​លេង​ឡើយ​សម្រាប់​ការ​ប្រកួត​នា​រដូវ​កាល​នេះ ​ក្រោយ​ពី​វត្តមាន​របស់​កីឡាករ​ថ្មី​ៗ​ជា​ច្រើន​ចូល​ក្រុម។ ​ការ​មិន​សូវ​បាន​លេង​នេះ​ហើយ ធ្វើ​ឱ្យ​រូបគេ​មិន​សប្បាយ​ចិត្ត ​និង​អះអាង​ថា​អាច​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថ្មី​មួយ​នៅ​ពេល​ខាង​មុខ​នេះ។

    “តើ​កូន​ស្រី​របស់​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល ​យក​របស់​លេង​ចេញ​ពី​នាង? ​ពិបាក​ចិត្ត ​ខ្ញុំ​ក៏​កំពុង​មាន​អារម្មណ៍​ដូច្នេះ​ដែរ។ ពួកគេ​បាន​យក​បាល់​ចេញ​ពី​ខ្ញុំ ​ខ្ញុំ​ពិបាក​ចិត្ត​។ ខ្ញុំ​យល់​និង​គោរព​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក ​ក្លឹប​និង​អ្វី​ផ្សេង​ទៀត។ ​ខ្ញុំ​បាន​ផ្ដល់​គ្រប់​យ៉ាង​ដល់​ក្លឹប​៥​ឆ្នាំ​មក​នេះ ​ហើយ​ខ្ញុំ​ចង់​បន្ដ​វា​ទៀត។ ខ្ញុំ​៣១​ឆ្នាំ​មិន​៣៨​ទេ ​ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​នៅ​លេង​ល្អ​នៅ​ឡើយ”។ សម្ដី​ខ្សែ​បម្រើ​ក្រូអាត៕ប្រភព៖ Marca


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT