Real កំពុង​ប្រជែង Man Utd ដណ្តើម​យក​ខ្សែ​ប្រយុទ្ធ​តម្លៃ ១៥០ លាន​អឺរ៉ូ

តាម​សារព័ត៌មាន CaughtOffside ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Real Madrid និង Manchester United ​កំពុង​ប្រជែង​គ្នា​នៅ​លើ​ទីផ្សារ​ដោះដូរ ជុំវិញ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Jadon Sancho របស់​ក្លឹប Borussia Dortmund។

យុវជន​រូប​នេះ​ហាក់​ត្រូវ​ប៉ាន់​ពី​បណ្តា​ក្លឹប​យក្ស​ធំៗ​នៅ​អឺរ៉ុប​តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ​ម្ល៉េះ ដោយ​ឡែក​នា​ឆ្នាំ ២០២០ ខាង​មុខ Sancho ក៏​បន្ត​ជា​រ៉ាដា​សម្រាប់​ក្លឹប​ទាំង​ពីរ ​ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ១៥០ លាន​អឺរ៉ូ។

គួរ​រំឭក​ថា​ការ​ចរចា​នៅ​ពេល​ខាង​មុខ​ក៏​មិន​ប្រាកដ​ថា​ក្លឹប​ណា​មួយ​អាច​ទទួល​បាន​ជោគជ័យ​នោះ​ដែរ ព្រោះ​ជា​ញឹកញយ​នាយក​ប្រតិបត្តិ​របស់ Dortmund ក៏​រមែង​ព្យាយាម​បដិសេធ​សំណើ​ធំៗ​ទាំង​ស្រុង ហើយ​ក៏​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា​លោក​ពិត​ជា​ទទួល​បាន​ការ​ចរចា​ពី​ភាគី​ខាង​មេ​ធំ​នៃ​ក្លឹប​សេដ្ឋី​មួយ តែ​លោក​បាន​ប្រាប់​ទៅ​វិញ​ឲ្យ​បំភ្លេច​រឿង​ហ្នឹង​ចោល​ទៅ ​ព្រោះ​ក្លឹប Dortmund គ្មាន​បំណង​ចង់​លក់​ចេញ​កីឡាករ​វ័យ ១៩ ឆ្នាំ​រូប​នេះ​ឡើយ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT