ក្លឹប Arsenal ​គាំទ្រ​១០០% ​លើ​ការ​ដឹក​នាំ​របស់​លោក Emery ​

ក្លឹប Arsenal ​បាន​ប្រកាស​ថា​នឹង​បន្ដ​គាំទ្រ​លោក Emery ​ទៀត ​ប៉ុន្តែ​ក៏​ចង់​ឃើញ​ក្រុម​កាំភ្លើង​ធំ​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​នេះ​ផង​ដែរ។

Arsenal ​ឈ្នះ​តែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការ​លេង​១០​ប្រកួត​ចុង​ក្រោយ​នៅ Premier League ​ហើយ​នៅ​៨​ពិន្ទុ​ឆ្ងាយ​ពី​តំបន់​កាត់​ចោល។ ការ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​នេះ​ហើយ ​ទើប​បាន​ជា​កៅអី​របស់​លោក Emery ​ក្ដៅ​ខ្លាំង ​អម​ជាមួយ​អ្នក​គាំទ្រ​ក៏​ចង់​ឱ្យ​ក្លឹប​បណ្ដេញ​អ្នក​ចាត់ការ​នេះ​ចេញ​ដែរ។ តែ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​ផ្ទាល់ គឺ​ពួកគេ​នៅ​តែ​ជឿ​ទុក​ចិត្ត​ថា Emery ​នឹង​នៅ​តែ​ល្អ ​ហើយ​ជា​បុគ្គល​សក្ដិសម​បំផុត ដើម្បី​ដឹក​នាំ​ក្រុម។

អ្វី​ដែល​ក្លឹប​ចង់​បាន គឺ​ចង់​ឃើញ​កីឡាករ​ទាំង​អស់​ធ្វើ​ការ​ជាមួយ​គ្នា ​ដើម្បី​ពង្រឹង​សមត្ថភាព​ឱ្យ​បាន​ល្អ​ជាង​នេះ។ ​ដោយ​ឡែក​សម្រាប់​លោក Emery ​ក៏​បាន​និយាយ​ដែរ​ថា ​លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​កូន​ក្រុម ​ថា​នឹង​ធ្វើ​បាន​ល្អ​សម្រាប់​ប្រកួត​បន្ទាប់។ ​ការ​រិះគន់​របស់​អ្នក​គាំទ្រ ​នឹង​ធ្វើ​ឱ្យ​ក្រុម​លេង​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត៕ប្រភព៖ Dailymail

  • ក្លឹប Arsenal ​គាំទ្រ​១០០% ​លើ​ការ​ដឹក​នាំ​របស់​លោក Emery ​