Van Dijk ​ថា Liverpool ​ឆ្នាំ​នេះ ​ត្រូវ​តែ​លើក​ពាន Premier League ​

ខ្សែ​ការពារ ​Virgil van Dijk ​ជឿ​ជាក់​ថា​ក្រុម Liverpool ​នឹង​មាន​ឱកាស​លើក​ពាន​រង្វាន់ English Premier League ​នៅ​ឆ្នាំ​នេះ ​ក្រោយ​ពី​ទទួល​បាន​បទ​ពិសោធ​នៅ​ឆ្នាំ​មុន​។

ក្រុម Liverpool ​នា​រដូវ​កាល​នេះ​ធ្វើ​បាន​ល្អ​មែនទែន​តែ​ម្ដង ​ដោយ​ឆ្លង​កាត់​១២​ប្រកួត ឈ្នះ​១១​ប្រកួត ​មិន​ទាន់​ចាញ់​នោះ​ទេ។ ​មួយ​វិញ​ទៀត ​ពួកគេ​មាន​៣៤​ពិន្ទុ ​លើស​ក្រុម​លេខ​២ Leicester City ​៨​ពិន្ទុ​ទៅ​ហើយ។ ដូច្នេះ​ការ​កាន់​តំណែង​កំពូល​តារាង​នេះ ​អាច​នឹង​រក្សា​បាន​យូរ​បន្ថែម​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ ​Van Dijk ​ខ្សែ​ការពារ​ថ្លៃ​បំផុត​របស់​ក្រុម​ហង្ស​ក្រហម​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​ក្រុម Liverpool ​នៅ​ពេល​នេះ​អាច​គ្រប់គ្រង​ការ​ប្រកួត​បាន។ មួយ​វិញ​ទៀត គឺ​ការ​ទទួល​បាន​បទ​ពិសោធ​នៅ​ឆ្នាំ​មុន​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​នេះ​លេង​ប្រុងប្រយ័ត្ន​ខ្លាំង ​ដើម្បី​ឈ្នះ​ពាន Premier League ​ឱ្យ​បាន​នា​ឆ្នាំ​នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT