នៅសល់មួយករណីទៀត កម្ពុជា នឹងបានឡើងទៅលេងពានយុវជនអាស៊ីលើកដំបូង

ក្រុមជម្រើសជាតិកម្ពុជា កំពុងស្ថិតក្នុងបញ្ជីក្រុមលេខ២ល្អដើម្បីឡើងទៅលេងពាន AFC U19 នាឆ្នាំក្រោយ។ ប៉ុន្តែចំណាត់ថ្នាក់នេះ នៅរង់ចាំអ៊ុតពូល A សិន។ ប្រសិនបើពួកគេមិនអាចរកលេខ២ដែលបានមានលើស៦ពិន្ទុ ឬ៦ពិន្ទុជាមួយគ្រាប់បាល់ចំណេញ៣គ្រាប់ទេនោះ កម្ពុជា នឹងកាន់កាប់តំណែងនេះជាផ្លូវការ។

ក្រុមគោព្រៃជំទង់ធ្វើបានល្អមែនទែនក្នុងវគ្គជម្រុះ ដោយបានចាញ់ម៉ាឡេស៊ី ៥-៤, ឈ្នះកោះម៉ារីណាខាងជើង ៩-០, ឈ្នះថៃ ២-១ ​និងចុងក្រោយឈ្នះប្រ៊ុយណេ ៣-០។ យ៉ាងណាក្តី ដោយសារពូលកម្ពុជាមាន៥ក្រុម ដូច្នេះមិនរាប់លទ្ធផលពេលដែលប៉ះក្រុមបាតតារាងគឺ ៩-០ នោះឡើយ។

សម្រាប់ពូល A នឹងបើកការប្រកួតនៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ។ ក្នុងនោះមាន អ៊ីរ៉ាក់ អូម៉ង់ បាឡេស្ទ៊ី, គុយវ៉ែត និងប៉ាគីស្ថាន។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT