Ronaldo ​មិន​សប្បាយ​ចិត្ត ​ក្រោយ​ពី​ត្រូវ Sarri ​ប្ដូរ​ចេញ​

​លោក Sarri ​បាន​ប្ដូរ Cristiano Ronaldo ​ចេញ​នៅ​នាទី​៥៥​ក្នុង​ការ​ប្រកួត​ទល់​ក្រុម AC Milan ​ដោយ​ជំនួស​វិញ​Paulo Dybala ​។

ការ​ប្ដូរ​ចេញ​នៅ​ដើម​តង់​ទី​២​នេះ​ហើយ ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​នេះ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ហើយ​ត្រូវ​បាន​គេ​ដឹង​ថា​ចេញ​ពី​ទីលាន​ប្រកួត​មុន​ចប់​ការ​ប្រកួត​ថែម​ទៀត​ផង។ ​មិន​ត្រឹម​ប៉ុណ្ណោះ ​Ronaldo ​ក៏​បាន​បង្ហាញ​ទឹក​មុខ​មិន​ពេញ​ចិត្ត​ទាល់តែ​សោះ​តែ​ម្ដង សម្រាប់​ការ​ប្ដូរ​ចេញ​នេះ ​ព្រោះ​ប្រកួត​មុន​ក៏​ត្រូវ​ប្ដូរ​ចេញ​ដែរ។

ជាមួយ​លទ្ធផល​ឈ្នះ AC Milan ​នៅ​យប់មិញ ​ក្រុម Juventus ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដដែល ​ដោយ​មាន​១​ពិន្ទុ​លើស​ក្រុម Inter Milan ​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT