គ្រូ​បង្វឹក​អង់គ្លេស៖ ​ចាញ់​​បែលហ្សិក​ពេល​នេះ ​ប៉ុន្តែ​អាច​ល្អ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​ដក​កីឡាករ​សំខាន់​ដល់​ទៅ​៨​រូប​ឯ​ណោះ ​ក្នុង​ការ​ប្រកួត​យប់​មិញ​ដែល​ចាញ់​ក្រុម​បែលហ្សិក​ក្នុង​លទ្ធផល ១-០។

បរាជ័យ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​អង់គ្លេស​បាន​ត្រឹម​លេខ​២​ក្នុង​ពូល G ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​កូឡុំប៊ី ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ លោក Gareth Southgate ​មាន​ការ​សោកស្ដាយ​ចំពោះ​បរាជ័យ​យប់មិញ ​ប៉ុន្តែ​លោក​គិត​ថា​ការ​លេង​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​គឺ​ជា​រឿង​សំខាន់​ជាង ​ការ​លេង​ប្រកួត​ក្នុង​ពូល​ដែល​ចាញ់​ក៏​បាន​ឡើង ​និង​ឈ្នះ​ក៏​បាន​ឡើង​ដែរ​នោះ។

“យើង​ចង់​ឈ្នះ​គ្រប់​ប្រកួត​ហ្នឹង ​ហើយ​យើង​មិន​សប្បាយ​ចិត្ត​ទេ​ដែល​ចាញ់​បែលហ្សិក។ ប៉ុន្តែ​ការ​លេង​នៅ​វគ្គ​បន្ដ​គឺ​ជា​រឿង​សំខាន់​ជាង។ ការ​លេង​វគ្គ​ចាញ់​ធ្លាក់ ​ពិត​ជា​ធំ​ណាស់ ​ហើយ​យើង​ត្រូវ​រៀប​ចំ​ក្រុម​ឱ្យ​បាន​ល្អ​បំផុត។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ទុក​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ក្នុង​ការ​ប្រកួត​យប់មិញ។ ​ប្រសិន​បើ​យើង​ឈ្នះ​នៅ​វគ្គ​១៦​ក្រុម នោះ​អ្នក​គាំទ្រ​នឹង​កាន់​តែ​សប្បាយ​ចិត្ត​ជាង ឈ្នះ​យប់មិញ​ទៅ​ទៀត”។ សម្ដី​របស់​គ្រូ​បង្វឹក​អង់គ្លេស៕DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT