Pep មិន​អស់​ចិត្ត ​រឿង​ចាញ់ Liverpool ​៣-១​

លោក Pep Guardiola ​មិន​អស់​ចិត្ត​នោះ​ទេ ​ចំពោះ​ការ​ប្រកួត​ដែល​ក្រុម Manchester City ​ចាញ់​ក្រុម Liverpool ​៣-១​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស។

ក្រុម​ហង្ស​ក្រហម ​បំបាក់​ក្រុម Man City ​បាន​៣-១ ​ធ្វើ​ឱ្យ​ពួកគេ​មាន​គម្លាត​៩​ពិន្ទុ​ពី​ក្រុម​របស់​លោក Pep ​និង​៨​ពិន្ទុ​ពី​ក្រុម​លេខ​២ Leicester City ។ ​និយាយ​ពី​ការ​ប្រកួត​នេះ​ដែរ ​លោក Pep មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល​នោះ​ទេ។ ​លោក​បាន​បញ្ជាក់​ថា​ក្នុង​ការ​ប្រកួត​នេះ ​ក្រុម Man City ​ត្រូវ​ទទួល​បាន​បាល់​ប៉េណាល់ទី​២​គ្រាប់ ប៉ុន្តែ​បែរ​ជា​អាជ្ញាកណ្ដាល​មិន​ឱ្យ​ទៅ​វិញ។

លោក Pep ​ថា​បាល់​ប៉ះ​ដៃ​របស់​ខ្សែ​ការពារ​ Trent Alexander-Arnold ​គឺ​ច្បាស់​ណាស់​ថា​សម​នឹង​ប៉េណាល់ទី ​ហើយ​បែរ​ជា​អាជ្ញាកណ្ដាល​មិន​ផ្ដល់​ឱ្យ​ទៅ​វិញ។ ​លោក​បាន​តវ៉ា​ច្រើន​ដែរ ប៉ុន្តែ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT