ក្រុម Bayern Munich បានយកឈ្នះលើក្រុម Dortmund បានក្នុងលទ្ធផល ៤-០ នាពានរង្វាន់ Bundesliga កាលពីយប់មិញនេះ ។
ក្រុម Bayern ក្រោយពីបណ្ដេញលោក Kovac ចេញទៅ នៅមិនទាន់រកបានអ្នកចាត់ការថ្មីនៅឡើយទេ ដោយយកលោក Flick មកដឹកនាំក្រុមបណ្ដោះអាសន្នសិន។ យ៉ាងណាមិញ ប៉ះក្រុម Dortmund ក្រុម Bayern នៅតែរក្សាកំណត់ត្រាបានល្អដដែល ពោលគឺឈ្នះក្រុមនេះក្នុងលទ្ធផលដល់ទៅ ៤-០ ឯណោះ។ ដោយ៤គ្រាប់នោះធ្វើបានដោយ Lewandowski ២គ្រាប់នាទី១៧ និង៧៦។ Gnabry ១គ្រាប់នាទី៤៧ និងជាបាល់ចូលទីខ្លួនឯងរបស់ Hummels ១គ្រាប់នាទី៨០។
លទ្ធផលនេះ ធ្វើឱ្យ Bayern Munich នៅលេខ៣ក្នុងតារាង មាន២១ពិន្ទុ ឆ្លងកាត់១១ប្រកួត ស្របពេល Dortmund វិញ មាន១៩ពិន្ទុ នៅលេខ៥ក្នុងតារាង៕ប្រភព៖ Dailymail