ក្រុម Leicester City បានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពានរង្វាន់ English Premier League កាលពីយប់មិញនេះ។
Leicester បានបន្ដធ្វើបានយ៉ាងល្អ ដោយ២គ្រាប់យកឈ្នះលើក្រុមកាំភ្លើងធំ ធ្វើបានសម្រេចដោយ Vardy នាទី៦៨ និង Maddison នាទី៧៥។ នេះជាលទ្ធផលមួយដែលធ្វើឱ្យក្រុមដឹកដោយលោក Rodger នេះ ឡើងទៅឈរលេខ២ក្នុងតារាងហើយ ដោយមាន២៦ពិន្ទុ ឆ្លងកាត់ការប្រកួត១២ប្រកួត។
ដោយឡែកងាកទៅខាង Arsenal វិញ ពួកគេកាន់តែយ៉ាប់យឺនទៅហើយ។ លោក Unai Emery ដែលកំពុងក្ដៅកៅអីស្រាប់នោះ អាចនឹងត្រូវបណ្ដេញចេញក្នុងពេលឆាប់ៗនេះ។ ទម្រង់លេងក្រុមមិនល្អ និងបញ្ហាកីឡាករក្នុងក្រុមស្រាប់ផងនោះ នឹងក្លាយជាសម្ពាធខ្លាំងសម្រាប់អ្នកចាត់ការនេះមិនខាន៕ប្រភព៖ Dailymail