• អត់​គ្រូ​ធំ តែ Bayern ​លត់​ក្រុម Dortmund ​បាន ៤-០

    ក្រុម Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Dortmund ​បាន​ក្នុង​លទ្ធផល ​៤-០ ​នា​ពាន​រង្វាន់ Bundesliga ​កាល​ពី​យប់មិញ​នេះ ។

    ក្រុម Bayern ​ក្រោយ​ពី​បណ្ដេញ​លោក Kovac ​ចេញ​ទៅ ​នៅ​មិន​ទាន់​រក​បាន​អ្នក​ចាត់ការ​ថ្មី​នៅ​ឡើយ​ទេ ដោយ​យក​លោក Flick ​មក​ដឹក​នាំ​ក្រុម​បណ្ដោះអាសន្ន​សិន។ យ៉ាងណាមិញ ​ប៉ះ​ក្រុម Dortmund ​ក្រុម Bayern ​នៅ​តែ​រក្សា​កំណត់ត្រា​បាន​ល្អ​ដដែល ​ពោល​គឺ​ឈ្នះ​ក្រុម​នេះ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០ ​ឯ​ណោះ។ ​ដោយ​៤​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Lewandowski ​២​គ្រាប់​នាទី​១៧ ​និង​៧៦។ Gnabry ​១​គ្រាប់​នាទី​៤៧ ​និង​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Hummels ​១​គ្រាប់​នាទី​៨០។

    លទ្ធផល​នេះ ​ធ្វើ​ឱ្យ Bayern Munich ​នៅ​លេខ​៣​ក្នុង​តារាង ​មាន​២១​ពិន្ទុ ​ឆ្លង​កាត់​១១​ប្រកួត ​ស្រប​ពេល Dortmund ​វិញ ​មាន​១៩​ពិន្ទុ ​នៅ​លេខ​៥​ក្នុង​តារាង៕ប្រភព៖ Dailmail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT