នរណា​ស៊ុត​ប៉េណាល់ទី​ច្បាស់​ជាង​គេ ខណៈ​ Ronaldo នៅ​ឈរ​ត្រឹម​លេខ​ ៥

ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ ​មិន​ស៊ុត​តែ​គ្រប់​គ្នា​អាច​សម្រេច​បាន​រៀងរាល់​លើក​នោះ​ទេ ពោល​គឺ​មាន​ពេល​ខ្លះ​ក៏​ជ្រុល​ស៊ុត​ហួស​របា​ទី និង​ខ្លះ​ទៀត​ត្រូវ​សង្គោះ​បាន​ក្រោម​ថ្វី​ដៃ​អ្នកចាំទី។

តើ​កីឡាករ​រូប​ណា​មួយ​ដែល​មាន​ស្ថិតិ​ស៊ុត​បាល់​ប៉េណាល់ទី​ជោគជ័យ​ច្រើន​ជាង​គេ? ចម្លើយ​គឺ Jorginho របស់​ក្លឹប​តោ​ខៀវ Chelsea ឈរ​នៅ​លេខ ១ ​ខណៈ​ការ​ស៊ុត ១៧ លើក ចូល​ ១៦ គ្រាប់ ជោគជ័យ ៩៤ ភាគរយ។

ស្រប​ពេល Robert Lewandowski ឈរ​លេខ​បន្ទាប់​ក្នុង​ចំណោម ៥២ លើក បរាជ័យ​តែ ៥ លើក​គត់ ពោល​មាន​ភាគរយ​ជោគជ័យ​ដល់​ទៅ ៩០ ភាគរយ។ រី​ឯ​អ្នក​បន្ទាប់​គឺ Sergio Ramos ​ដែល​ក្នុង​ចំណោម ២៥ លើក ស៊ុត​ចូល ២២ លើក មាន ៨៨ ភាគរយ។

James Milner ឈរ​នៅ​លេខ ៤ ស៊ុត​ចូល ២៩ លើក​ក្នុង​ចំណោម ៣៤ លើក មាន ៨៥ ភាគរយ និង Cristiano Ronaldo ​បិទ​តំណែង Top 5 ​ដោយ​ខកខាន ២២ លើក​ក្នុង​ចំណោម​ការ​ស៊ុត​សរុប​ជាង ១០០ លើក ស្មើ​នឹង ៨៣ ភាគរយ៕  ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT