រឿងរ៉ាវ Wenger ទៅ​ដឹកនាំ Bayern Munich ដើរ​ដល់​ណា​ហើយ?

លោក Arsene Wenger កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ជុំវិញ​ភាគរយ​ទោ​ដឹកនាំ​នៅ​ក្លឹប Bayern Munich ដែល​កំពុង​ទំនេរ​តំណែង​អ្នកចាត់ការ ក្រោយ​លោក Niko Kovac ​ត្រូវ​បាន​ក្លឹប​បណ្តេញ​ចោល​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន។

Wenger ដែល​ជា​បេក្ខភាព​មួយ​រូប​បាន​សើរើ​រឿងរ៉ាវ​ទាំង​នេះ​ប្រាប់ beIN Sports៖ “កាល​ពី​រសៀល​ថ្ងៃ​ពុធ Rummenigge (នាយក​ប្រតិបត្តិ Bayern) ​បាន​ខល​មក​ខ្ញុំ ដោយ​ពេល​នោះ​គាត់​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ចូលរួម​ការ​ប្រកួត​ទល់ Olympiacos”។


លោក​បន្ត៖ “យើង​ជជែក​គ្នា ៤ ទៅ ៥ នាទី ដោយ​គាត់​ប្រាប់​ខ្ញុំ​ថា​ពួក​គេ​បាន​តែងតាំង​ Flick ឲ្យ​ដឹកនាំ​ពីរ​ប្រកួត​ខាង​មុខ ដោយ​ពួក​គេ​ត្រូវ​លេង​ប៉ះ Dortmund ​ថ្ងៃ​ស្អែក​នេះ គាត់​សួរ​ខ្ញុំ​ថា​ខ្ញុំ​ចាប់​អារម្មណ៍​ទៅ​ដឹកនាំ Bayern ឬ​អត់ ព្រោះ​ក្លឹប​កំពុង​ត្រូវការ តែ​ខ្ញុំ​ឆ្លើយ​ភ្លាមៗ​ថា​មិន​ទាន់​បាន​គិត​ទេ ហើយ​សុំ​ពេល​បន្តិច​សិន”។

លោក Wenger បញ្ចប់​ឲ្យ​អស់​មន្ទិល​សង្ស័យ៖ “យើង​នឹង​សម្រេច​ច្បាស់ការ​លើ​ចម្លើយ​នេះ​នៅ​សប្តាហ៍​ក្រោយ ព្រោះ​ពេល​នេះ​ខ្ញុំ​នៅ Doha ដល់​យប់​ថ្ងៃ​អាទិត្យ ហើយ​ទាំង​អស់​នេះ​ជា​រឿង​ពិត”៕ ប្រភព៖ Sportsmole​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT