U19 កម្ពុជា ធ្វើការធ្ងន់ត្រូវប៉ះថៃ ដែលទើបលត់ម៉ារីណា ២១-០

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ មានភារកិច្ចកាន់តែធ្ងន់ ដោយត្រូវជួបជាមួយ U19 ថៃ នាម៉ោង៦:០០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
តាមពិតក្រុមគោព្រៃ បានឈ្នះពួកគេម្តងហើយក្នុងពាន AFF U18 កាលពីខែមុននៅវៀតណាម ប៉ុន្តែលទ្ធផលនេះ គ្រាន់តែស្រមោលមួយប៉ុណ្ណោះ។ ការប្រមូលផ្តុំជាថ្មីមកលើកនេះ ថែ មានកម្រិតកាន់តែខ្លាំងជាងមុន។
សម្រាប់កម្ពុជា គេរំពឹងថា សៀង ចន្ធា អ៊ាន ពិសី ធ្វើបានល្អក្នុងប្រកួតនេះ។
បើគោព្រៃជំទង់ឈ្នះឬស្មើ នោះនឹងមានសង្ឃឹមឡើងទៅលេងពាន AFC ។
ការប្រកួតនេះ នឹងមានផ្សាយផ្ទាល់នៅ MY TV ផងដែរ។
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT