គ្រូ​បង្វឹក​បែលហ្សិក៖ ​យើង​នឹង​កម្ទេច​ក្រុម​ទាំង​អស់ ​ដែល​មក​ប៉ះ​យើង

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្សិក ​បាន​យក​ឈ្នះ​លើ​ក្រុម​អង់គ្លេស ១-០ ​នា​ប្រកួត​បិទ​ពូល​កាល​ពី​យប់មិញ​នេះ ​ដើម្បី​ឈរ​កំពូល​តារាង​ពូល G។

លោក Roberto Martinez ​គ្រូ​បង្វឹក​របស់​បែលហ្សិក​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “យើង​កំពុង​បោះ​ជំហាន​ទៅ​មុខ​ទៀត​ហើយ ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ថា​យើង​មិន​ខ្លាច​ក្រុម​ណា​នោះ​ទេ។ ​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​យក​ឈ្នះ​ពួកគេ។ យើង​បាន​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ឃើញ​ហើយ ​ពី​សមត្ថភាព​របស់​បែលហ្សិក តាំង​ពី​វគ្គ​ជម្រុះ​ដំបូង ​រហូត​ដល់​ក្នុង​ពូល​នេះ។ អ្នក​បន្ទាប់​ដែល​​យើង​ត្រូវ​កម្ទេច​គឺ ​ជប៉ុន ​”។

បែលហ្សិក​ពិត​ជា​ធ្វើ​បាន​ល្អ​មែន ​ពួកគេ​ឈ្នះ​ទាំង​បី​ប្រកួត​តែ​ម្ដង​ក្នុង​ពូល G ​នេះ។ ​អ្វី​ដែល​កាន់​តែ​ខ្លាំង​ទៀត​នោះ ​ពួកគេ​មាន​កីឡាករ​មាន​សមត្ថភាព​គ្រប់​តំបន់ ​មិន​ថា​ការពារ បម្រើ ​និង​ប្រយុទ្ធ​នោះ​ទេ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT