លោក Don Graber ថ្នាក់ដឹកនាំរបស់ស្ថាប័នបាល់ទាត់អាមេរិក MLS បានបញ្ជាក់ថា Zlatan Ibrahimovic នឹងទៅចូលរួមជាមួយក្រុម AC Milan ក្រោយមិនព្រមបន្ដកុងត្រាជាមួយ LA Galaxy ។
បច្ចុប្បន្ន Zlatan កំពុងទំនេរ ក្រោយពីចប់កុងត្រាជាមួយក្រុម LA Galaxy ។ មានដំណឹងជាច្រើនចុះផ្សាយថារូបគេនឹងទៅលេងឱ្យក្រុមនៅអេស្ប៉ាញវិញ ប៉ុន្តែមិនច្បាស់ក្រុមណាឡើយ ព្រោះសាមីខ្លួនបានបង្ហើបពីការវិលត្រលប់ទៅកាន់លីគ La Liga នេះ។ ដោយឡែក នៅពេលនេះ លោក Don ដែលជាថ្នាក់ដឹកនាំម្នាក់នៅ MLS បានបញ្ជាក់ថាគេមិនទៅអេស្ប៉ាញទេ។
លោក បន្ដថា ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំនេះ នឹងទៅលេងនៅអ៊ីតាលីជាមួយក្រុម AC Milan វិញ ដែលជាកន្លែងរូបគេធ្លាប់លេងឱ្យនៅឆ្នាំ២០១០-២០១២។ អំឡុងពេលនៅ Milan នេះ Zlatan រកបាន៥៦គ្រាប់ ក្នុងការលេង៨៥ប្រកួត ឈ្នះ Serie A បានម្ដង និង Supercoppa Italiana ១ដង៕ប្រភព៖ Dailymail