ក្រុម Manchester City នឹងត្រូវទៅប្រកួតជាមួយក្រុម Liverpool នៅកីឡដ្ឋាន Anfield នាចុងសប្ដាហ៍នេះ ពានរង្វាន់លីគកំពូលអង់គ្លេស។
មុនធ្វើដំណើរទៅប្រកួតនេះដែរ ក្រុម Man City នៅតែបារម្ភចំពោះសុវត្ថិភាពកីឡាករខ្លួនដដែល ត្បិតអីពួកគេធ្លាប់ត្រូវរងការវាយប្រហារម្ដងមកហើយ កាលពីលេងពានរង្វាន់ UEFA Champions League នាឆ្នាំ២០១៨កន្លងទៅ។ នៅគ្រានោះ មានក្រុមអ្នកគាំទ្រហង្សក្រហម ស្ទាក់ឡានក្រុងរបស់ក្រុម Man City វាយប្រហាររហូតមានអ្នករបួសថែមទៀត។ ក្រោយកើតហេតុ Liverpool បានសុំទោស ចំពោះរឿងនេះ។
រឿងហេតុមួយនេះហើយ ដែលនៅតែធ្វើឱ្យក្រុម Man City បារម្ភនិងលើកមកនិយាយរហូត បើទោះជាសមត្ថកិច្ចនៅទីក្រុងបានអះអាងថានឹងគ្មានរឿងដូចលើកមុននោះកើតឡើងម្ដងទៀតក៏ដោយ៕ប្រភព៖ Dailymail