Man Utd ​កក់​កៅអី​ឡើង​ទៅ​វគ្គ​បន្ទាប់​ហើយ ​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​បន្ទាប់ Europa League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម ​Partizan Belgrade ​៣-០។

Man Utd ​សម្រាប់​ការ​ប្រកួត​ក្នុង​ពូល​នេះ ​ហាក់​មិន​ពិបាក​ឡើយ។ ​ពួកគេ​កាល​ពី​យប់មិញ​នេះ ​បាន​យក​ឈ្នះ​លើ​ក្រុម​ Partizan ​បាន​យ៉ាង​ងាយ​ក្នុង​លទ្ធផល ៣-០ ​ដោយ​៣​គ្រាប់​នេះ​ធ្វើ​បាន​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ​៣​នាក់​ផ្សេង​គ្នា Greenwood , Martial ​និង Rahford ​។ ​បើ​ទោះ​នៅ​សល់​២​ប្រកួត​ទៀត​ទើប​ចប់​ពូល​មែន ប៉ុន្តែ​លទ្ធផល​បាន​៣​ពិន្ទុ​បន្ថែម គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ក្រុម​បិសាច​ក្រហម​កក់​កៅអី​ឡើង​វគ្គ​បន្ទាប់​ទៅ​ហើយ។

Man Utd ​ក្នុង​ពាន​រង្វាន់ Europa League ​នេះ ​ឆ្លង​កាត់​៤​ប្រកួត​មាន​១០​ពិន្ទុ ​ហើយ​ស្មើ​១​និង​ឈ្នះ​៣​ប្រកួត។ ពួកគេ​មិន​ទាន់​របូត​គ្រាប់​បាល់​១​គ្រាប់​នៅ​ឡើយ​ទេ​នា​វគ្គ​នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT