Mane ​ថា​នឹង​បន្ដ​ធ្វើ​ពុត​ដួល​ទៀត ដើម្បី​ឌឺ Pep

ខ្សែ​ប្រយុទ្ធ Sadio Mane ​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​បន្ដ​ធ្វើ​ពុត​ជា​ដួល​ទៀត ​តាម​អ្វី​ដែល​លោក Pep ​បាន​និយាយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ Pep ​បាន​និយាយ​ថា Mane ​​ជា​កីឡាករ​ពូកែ​ធ្វើ​ពុត​ជា​ដួល ដើម្បី​បាន​បាល់​ពិន័យ​នៅ​ពេល​ខ្លះ ហើយ​ពេល​ខ្លះ​ទៀត រូបគេ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ផង​ដែរ។ សម្ដី​ទាំង​នេះ ​បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ​និង​អ្នក​ចាត់ការ​ក្រុម Liverpool ​ផ្ទាល់​តែ​ម្ដង។

ដូច​គ្នា​នេះ​ដែរ ​សាមី​ខ្លួន Mane ​នៅ​ថ្ងៃ​នេះ​ក៏​ចេញ​មុខ​មក​និយាយ​តប​វិញ​ដែរ​ថា​៖ “វា​ជា​រឿង​ឆ្លៀសវៃ​ដែល​គាត់​ចាប់​យក​ចំណុច​នេះ។ ខ្ញុំ​នឹង​នៅ​តែ​លេង​បាល់​តាម​របៀប​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​ខ្វល់​ពី​អ្វី​ដែល​គាត់​និយាយ​នោះ​ទេ។ ខ្ញុំ​តែងតែ​គិត​វិជ្ជមាន​ជា​និច្ច ​សម្រាប់​មតិ​យោបល់​ទាំង​អស់។ ​ខ្ញុំ​តែងតែ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ក្រុម ​ហើយ​ប្រសិន​បើ​អាច​បាន​បាល់​ប៉េណាល់ទី ​ខ្ញុំ​នឹង​ធ្វើ​ជា​ដួល​ម្ដង​ទៀត”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT