ក្លិបបឹងកេតអែហ្វស៊ី បានលើកពានហ៊ុនសែនខាប់លើកដំបូង បន្ទាប់ពីបំបាក់ព្រះខ័នរាជស្វាយរៀងដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយស្មើ ១-១ កាលពីយប់មិញ នៅកីឡដ្ឋាន Smart RSN។
ម៉ុន វ៉ាន់ដា រកគ្រាប់នាំមុខឲ្យក្រុមនាគខៀវតាំងពីនាទីទី៤៨ មុនពេល ព្រះខ័នរាជ តាមស្មើវិញនៅពាក់កណ្តាលផ្លូវនៃវគ្គទី២នេះដែរ។ ថ្វីបើសល់គ្នាតែ១០នាក់ ដោយ សេត រូស៊ីប ទទួលបានកាតក្រហម ប៉ុន្តែក្រុមលោក ហៅ សុជាតិ ទប់បានស្មើដល់ប៉េណាល់ទីក៏ឈ្នះតែម្តង។
នេះជាលើកដំបូងដែលក្រុមបឹងកេត ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រហើយក៏ឈ្នះពានតែម្តង។ ម្ចាស់ជើងឯកនៅបន្តទទួលបានប្រាក់រង្វាន់៨០លានរៀលដដែល។