គិត​ត្រឹម​ជុំ​នេះ មាន ៣ ក្រុម​ហើយ​ត្រូវ​ហាលអាវ​នៅ Champions League ១៩/២០

ការ​ប្រកួត​ជុំ​ទី ៤ UEFA Champions League ​បាន​បញ្ចប់​ទៅ​កាល​ពី​យប់​មិញ ជា​លទ្ធផល​យើង​ក៏​សម្រេច​រក​ឃើញ​ក្រុម​ទាំង ៣ ដែល​ត្រូវ​ហាលអាវ​ក្រោយ​បរាជ័យ​ច្រើន​ប្រកួត​ជាប់​គ្នា។

នោះ​គឺ​នៅ​ពូល A មាន Galatasaray ដែល ៤ ប្រកួត​រក​មិន​ទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ មាន​ត្រឹម ១ ពិន្ទុ ខណៈ​ប្រកួត​ចុង​ក្រោយ​ត្រូវ​ស្ពឹក​មុខ​របស់​ក្លឹប Real Madrid ដល់​ទៅ​លទ្ធផល ៦-០។

បង្វែរ​ទៅ​មើល​ពូល E ក៏​មាន Genk ក្លឹប​របស់​អាល្លឺម៉ង់​ដែល​មាន ១ ពិន្ទុ​ដូច​គ្នា ​ក្រោយ​ស្មើ ១ ចាញ់ ៣ដោយ​ក្នុង​ពូល​របស់​ពួក​គេ​ប្រមូល​ផ្តុំ​សុទ្ធ​តែ​ក្រុម​ខ្លាំង​មាន Liverpool, Napoli និង Red Bull Salzburg។

រី​ឯ​នៅ​ពូល​មរណៈ​ពូល H គឺ Lille ​បាន​ហាលអាវ​ត្រឹម​វគ្គ​ទី ៤ នេះ​ដែរ ក្រោយ​មាន​ត្រឹម ១ ពិន្ទុ ធៀប​នឹង​ក្រុម​បី​ផ្សេង​ទៀត​គេ​មាន ៧ ពិន្ទុ​អស់​ទៅ​ហើយ​នោះ ដោយ​មាន​ដូច​ជា Ajax, Chelsea និង Valencia៕ ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT