អបអរ ​​ជប៉ុន​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយសារ​លេង​ fair play ​ល្អ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ World Cup ​ហើយ ​បើ​ទោះ​ជា​ចាញ់​ក្រុម​ប៉ូឡូញ ១-០ ​ក្នុង​ប្រកួត​ចុង​ក្រោយ​យប់​មិញ​នេះ​ក៏​ដោយ។

ការ​បាន​ឡើង​ទៅ​របស់​ជប៉ុន​នេះ គឺ​ដោយសារ​តែ​ក្រុម​សេណេហ្គាល់​បាន​ចាញ់​ក្រុម​កូឡុំប៊ី ​១-០ ​ដែរ។ ដូច្នេះ​ក្រុម​ជប៉ុន ​និង​សេណេហ្គាល់ ​មាន​៤​ពិន្ទុ​ដូច​គ្នា ​ហើយ​គ្រាប់​ចំណេញ​ក៏​ដូច​គ្នា​ទៀត។ ដើម្បី​កាត់​ក្ដី​រក​ក្រុម​ឡើង​ទៅ​វគ្គ​បន្ដ​បាន ​FIFA ​បាន​សម្រេច​ដាក់​ច្បាប់ fair play ​មួយ​សម្រាប់​ក្រុម​ទាំង​អស់។ ​ខណៈ​ដែល​ជប៉ុន លេង fair play ​ជាង​ក្រុម​សេណេហ្កាល់ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន។ និយាយ​រួម​ទៅ ​ស្ថិតិ​បង្ហាញ​ថា សេណេហ្គាល់ ​មាន​កាត​លឿង​៦ ​ស្រប​ពេល​ជប៉ុន​មាន​កាត​លឿង​ត្រឹម​៤​ប៉ុណ្ណោះ។

ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ​នេះ ​ជប៉ុន​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​បែលហ្សិក។ ខណៈ​ដែល​នេះ ​ជា​ការ​ឡើង​ដល់​កំពូល​មួយ​ទៀត​សម្រាប់​ជប៉ុន ​ហើយ​នៅ​ទ្វីប​អាស៊ី​ក៏​មាន​តែ​ជប៉ុន​មួយ​ដែរ ដែល​បាន​ឡើង​ទៅ​វគ្គ​១៦​ចុង​ក្រោយ​នៅ​ឆ្នាំ​នេះ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT