Rodrygo បានបង្កើតកំណត់ត្រាពិសេសមួយហើយកាលពីយប់មិញនេះ ដោយរកបាន Hat-trick ក្នុងពានរង្វាន់ UEFA Champions League ជួយក្រុម Real Madrid ឈ្នះ Galatasaray ៦-០។
កីឡាករវ័យ១៨ឆ្នាំនេះ ចាប់ផ្ដើមធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនៅប៉ុន្មានប្រកួតកន្លងមកនេះ។ ជាពិសេសការរកបាន៣គ្រាប់ម្នាក់ឯងនៅយប់មិញទៀត គឺកាន់តែធ្វើឱ្យឈ្មោះរបស់គេកាន់តែល្បីឡើងមួយកម្រិតទៀត។ ក្រោយពីចង់ការប្រកួត សាមីខ្លួនបាននិយាយដូច្នេះថា៖ “វាជាស្រមៃក្លាយជាការពិត ដែលបានឮសំឡេងហៅឈ្មោះរបស់ខ្ញុំនៅកីឡដ្ឋាន Bernabeu ។ វាជាយប់ពិសេសខ្លាំងណាស់សម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំនឹងតាំងចិត្តឱ្យស្ងប់ហើយប្រឹងប្រែងបន្ដទៀតសម្រាប់ប្រកួតបន្ទាប់”។
Rodrygo ផ្លាស់មក Real Madrid នៅរដូវក្ដៅកន្លងទៅ ដោយពេលផ្លាស់មកភ្លាម រូបគេត្រូវចូលលេងនៅឈុត B សិនប៉ុណ្ណោះ។ តែដោយសារការអភិវឌ្ឍសមត្ថភាពលឿន ក៏ត្រូវ Zidane យកមកលេងនៅឈុតធំវិញ ហើយក៏រកគ្រាប់បាល់បានជាបន្ដបន្ទាប់៕ប្រភព៖ Marca