Walker ​ដើរ​តួ​ជា​អ្នក​ចាំទី​ឱ្យ Man City ​យប់មិញ ​ហើយ​សង្គ្រោះ​បាល់​បាន​ល្អ​ណាស់​

ក្រុម Manchester City ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Atalanta ​១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​សប្ដាហ៍​ទី​៤​យប់មិញ​នេះ។

ការ​ប្រកួត​នេះ​ដែរ ​ក្រុម Man City ​បើក​ការ​នាំ​មុខ​នៅ​នាទី​ទី​៧ ​ដោយ Sterling ​ជា​អ្នក​សម្រេច​ទី​បាន។ ពួកគេ​មាន​ឱកាស​នាំ​មុខ​គ្រាប់​ទី​២ ​បាន​ទៀត ដោយ​បាល់​ប៉េណាល់ទី​នៅ​នាទី​៤៣ ​ប៉ុន្តែ​សោកស្ដាយ Jesus ​ស៊ុត​មិន​ចូល​ទី។ ចូល​ដល់​តង់​ទី​២ ​ក្រុម Man City ​បាន​ប្ដូរ​អ្នក​ចាំទី​ចេញ ដោយសារ​តែ Ederson ​មាន​របួស​សាច់​ដុំ​ភ្លៅ ​ជំនួស​វិញ​ដោយ Bravo ​។ ​៤​នាទី​នៅ​តង់​ទី​២ ​Pasalic ​ក៏​រក​បាន​១​គ្រាប់​តាម​ស្មើ​ឱ្យ Atalanta ​បាន។

ការ​ប្រកួត​កាន់​តែ​ក្ដៅ​គគុក ព្រោះ​ក្រុម Man City ​ទាមទារ​ជ័យជម្នះ​។ តែ​នៅ​នាទី​៨១ ​អ្នក​ចាំទី Bravo ​របស់​ខ្លួន​ទទួល​បាន​កាត​ក្រហម​ទៀត ​ហើយ​ត្រូវ​យក​កីឡាករ​ម្នាក់​មក​ធ្វើ​ជា​អ្នក​ចាំទី។ ​Kyle Walker ​ដែល​ជា​ខ្សែ​ការពារ​ត្រូវ​រ៉ាប់រង​តំណែង​នេះ។ ​យ៉ាងណាមិញ ​១០​នាទី​ចុង​ក្រោយ​នេះ ​រូបគេ​ពិត​ជា​ធ្វើ​បាន​ល្អ​មែន ​ដោយ​អាច​សង្គ្រោះ​បាល់​បាន ​ជួយ​ក្រុម Man City ​យក​បាន​១​ពិន្ទុ​ពី​ទឹក​ដី​អ៊ីតាលី៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT