Son ​យក​គ្រាប់​បាល់​ស៊ុត​ចូល​យប់មិញ ​ជា​ការ​សុំទោស Gomes ​

ខ្សែ​ប្រយុទ្ធ ​Son Heung-Min បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម ​Red Star Belgrade ៤-០ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ។​

ក្នុង​ការ​ប្រកួត​នេះ​ដែរ Son ​កីឡាករ​កូរ៉េ​ខាង​ត្បូង ​ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​ភ្លាម ​រូបគេ​មិន​អបអរ​អ្វី​ឡើយ ​ដោយ​បាន​យក​គ្រាប់​បាល់​នេះ ​បួងសួង​សុំ​ឱ្យ Gomes ​ឆាប់​ជា​សះស្បើយ ​និង​ជា​ការ​សុំទោស​ចំពោះ​រឿង​ដែល​បាន​កើត​ឡើង​ផង​ដែរ។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​តែ​មាន​ការ​សោកស្ដាយ​ចំពោះ​រឿង​ដែល​ធ្វើ​ឱ្យ​កីឡាករ Everton ​ខាង​លើ​នេះ ​បាក់​ជើង​កាល​ពី​លេង​នៅ​លីគ​អង់គ្លេស។

Son ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ប៉ុន្មាន​ថ្ងៃ​មក​នេះ រូបគេ​តែងតែ​មាន​ការ​សោកស្ដាយ ​និង​នឹក​ឃើញ​រឿង​ដែល​កើត​ហេតុ​ជា​និច្ច។ ​ប្រសិន​ជា​អាច ​រូបគេ​មិន​ចង់​ឱ្យ​មាន​ហេតុការណ៍​បែប​នោះ​កើត​ឡើង​នោះ​ទេ។ ​បច្ចុប្បន្ន​នេះ Gomes ​ដែល​រង​របួស​បាក់​ជើង​នោះ ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ហើយ ក្រោយ​ពី​វះ​កាត់​បាន​ជោគជ័យ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT